DropDownMenu

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

ដាក់​ប្រអប់​បញ្ចេញ​មតិ​មិត្ត​អ្នក​អាន​ដោយ​ Disqus

     Φ ហេតុអ្វី​យើង​ត្រូវ​ប្រើ​ DISQUS?

             ការ​ដាក់​​ប្រអប់​បញ្ចេញ​​ មតិ​​របស់ Disqus​ ​គឺជា​ប្រអប់​ដែល​គេ​និយម​ប្រើប្រាស់​ សម្រាប់​បង្ហាញ​មតិ​ឲ្យ​ គេហទំព័រ​/ប្លុក​ ដែល​ជា​មតិ​របស់​អ្នកទស្សនា​ ដូចជា​ ការរិះគន់​លើ​អត្ថបទ​,បន្ថែម​សំនួរ​លើ​​អត្តបទ​ របស់អ្នក​ដែល​គេ​មិន​យល់​ និង​ ការ​ជជែក​តវ៉ា​ផ្សេងៗ។ ខ្ញុំ​អាចថា​បាន ប្រអប់​​បញ្ចេញ​​​មតិ​​នេះ​មាន​ឈ្មោះ​ល្បី​​ជាង​គេ​ ព្រោះ​ភាគច្រើន​ខ្ញុំ​បាន​ចូល​គេហទំព័រ​ផ្សេងៗ​គឺ​ឃើញ​សឹងគ្រប់​គេហទំព័រ​ក៏ដូចជា​ប្លុក​ដែរ​ ហើយ​​មាន​​គេហទំព័រ​​បរទេស​​ធំ​ៗ​​គេ​​ក៏​​ប្រើ​​ប្រអប់​​បញ្ចេញ​​មតិ​ Disqus នេះ​​ដែរ​។ ប្រអប់​នេះ​មាន​លក្ខណៈ​ពិសេស​គួរសម​ អាច​អោយ​ អ្នក​ទស្សនា​លាក់​មុខ​​(Anonymous)​ឬ​អាច
        ​ដាក់ឈ្មោះ​ ផ្សេងៗ​ ។ យើង​​អាច​​ដាក់​​ប្រអប់​​ Disqus ​នេះ​លើ​​ប្លុក​បាន​​ដែរ​ ហើយ​​យើង​​​​អាច​​ដាក់​ Widget ​(ធាតុ​ក្រាហ្វិក)​ ឲ្យ​​បង្ហាញ​​រាល់​​អ្នក​​ដែល​​បាន​​​ដាក់​​មតិ​​នៅ​ប្លក​​យើង​​បាន​​ទៀត​ផង​។ បើ​​ចង់​​ដឹង​​ពី​ របៀប​​ដាក់​ ​សូម​មើល​​ខាង​​ក្រោម​​នេះ​ ៖

        ១. បង្កើត Account

          - ចូល​ទៅ​បង្កើត​ Account ​មួយ​នៅ​ DISQUS ចុចទីនេះ
          ទី១
          ទី២
          - បន្ទាប់ពី​ចូល​តាម​រូប​ខាងលើ​ហើយ​ ចូរ​បំពេញ​នូវ​ព័ត៌មាន​របស់ អ្នក​។​ មើល​រូប​ខាងក្រោម​៖​
          ទី៣
          ទី៤
          - យើង​ចាប់ផ្តើម​ Add ​វា​ទៅ​កាន់​ ​គេហទំព័រ​/​ប្លុក​។
          ទី៥
          ទី៦


          បញ្ជាក់បន្តិច

          - Select a blog៖ រើស​ប្លុក/គេហទំព័រ របស់ អ្នក(អ្នក​អាច​មាន​ច្រើន)។
          -Title៖ គ្រាន់តែ​ជា​ចំណងជើង​របស់ ​Widget ​(មិន​បាច់​ខ្វល់​ក៏បាន​ដែរគ្រាន់តែការចំណាំ​)។

          ២. ការ​ស្វែង​រក​ ID ​លើ​ Disqus

               ​​​​​​យើង​ចាំបាច់​ដឹង​ពី​ ID លើ Disqus ​ព្រោះ​ ​យើង​នឹង​ត្រូវការ​ដើម្បី​ បំពេញ​លើ​ Widget របស់​យើង។ ​ឥលូវ​​គ្រាន់តែ​ធ្វើ​តាម​លំដាប់​នេះ​សិន​ចុះ។​
          ទី៧
          ទី៨
          - បន្ទាប់ពី​ឃើញ​ហើយ​ (ឧទា​៖ ID របស់ខ្ញុំ​គឺ​ avakhmer) យើង​ត្រូវ​ចាំ​ទុក​។​

          ៣. ដាក់ធាតុក្រាហ្វិកក្នុង Blog/ Site

          - បើក​ Tab brower ​របស់​អ្នក​មួយ​ទៀត​ទៅ​ log ចូល​ក្នុង​ Blog/Site ​របស់​អ្នក​។​ ចុចទីនេះ
          - ចុច​ លើ layout ហើយ​នោះ​និង​ឃើញ​ Widget Disqus ដែល​អ្នកបាន​ Add វា​ចូលនោះ​។
          មើល​តាម​រូប​ខាងក្រោម​
          ទី៩
          - បន្ទាប់ពី​ ចុច​លើ​ Edit ​ហើយ​វា​នឹង​ចេញ​ផ្ទាំង​មួយ​បង្ហាញ​ ចូរ​ចម្លង​កូដ​ខាងក្រោម​
          (ខាងក្រោម​<!--Disqus  Widget --> ​ឬ​លុប​វា​ចេញ​ក៏​បាន​ព្រោះ​វា​ជា​Comment ​ទេ​)៖

          <div id="recentcomments" class="dsq-widget"><h2 class="dsq-widget-title">Recent Comments</h2><script type="text/javascript" src="http://avakhmer.disqus.com/recent_comments_widget.js?num_items=5&hide_avatars=0&avatar_size=32&excerpt_length=100"></script></div>
          បញ្ជាក់កូដ
          - កន្លែង​​avakhmer ​ត្រង់​នេះ​ហើយ​ ដែល​ខ្ញុំ​ឲ្យ​អ្នក​ចងចាំ​ពី​ ID ​ក្នុង​ Disqus ​របស់អ្នក​។ ​ដល់​ពេល​ ចម្លង​/​ដាក់​ ID​ ​ទៅ​។
          - num_items= គឺជា​ចំនួន​អ្នក​បញ្ចេញ​មតិ​ដែល​ត្រូវ​បង្ហាញ​។
          - hide_avatars= ​កំណត់​​​ឲ្យ​​បង្ហាញ​​រូប​​តំណាង​​អ្នក​​ដាក់​​មតិ​ ​(0=​បង្ហាញ​ ​រឺ​ 1=​មិន​​បង្ហាញ​)។
          - avatar_size= ​​ទំហំ​​រូប​​តំណាង​​អ្នក​​បញ្ចេញ​​មតិ​ (​ទំហំ​​ដើម​​គឺ​ 32​)​។

          ៤. លទ្ធផលទទួលបាន

          ទី១០
          - សូម​រីករាយ​នឹង​ការងារ​របស់ អ្នក​។

          ចំពោះ ​ពិពណ៌នា​មិន​យល់ សូម​បង្ហាញ​មតិ ព្រោះ​ខ្ញុំ​មិនសូវ​ចេះ ខាង​អធិប្បាយ ទេ​ ☺ ។ អរគុណ​ សម្រាប់​ចូល​ទស្សនា​។