DropDownMenu

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

របៀបសាកថ្មទូរសព្ទ័ Iphone ឆាប់ពេញ


     ស្រប​ពេល​បច្ចេកវិទ្យា​ បច្ចុប្បន្ន​កាន់​តែ មាន​សន្ទុះ​ ចំនួន​អ្នក​ប្រើប្រាស់​ សំភារៈ​និយម​ក៏ មាន​​ការ​កើន​​ឡើង​ដែរ​។​ ភាគ​ច្រើន​នៃ​ អ្នក​ប្រើប្រាស់​ស្មាតហ្វូន ​គឺ​ត្អូញត្អែរ​អំពី​ថាមពល​ថ្ម ទូរស័ព្ទ របស់​ពួកគេ​ប្រើប្រាស់​បាន ខ្លី​។ ​ថ្វីត្បិតតែ​ដូច្នោះ​ យើង​ក៏ មាន​គន្លឹះ​មួយចំនួន តូច​ ដែល​អាច​សាក​ថ្ម​ស្មាតហ្វូន​បាន​លឿន​​និង​ ចំណាយ​​ពេល​តិច​ដែរ​ ដោយ​គ្រាន់តែ​ ប្រើ​វិធី​ងាយៗ​ដូច​ខាងក្រោម​ ៖

១. បិទទូរសព្ទ័នៅខណៈពេលកំពុងសាកថ្ម

- ប្រសិនបើ អ្នក​ចង់​ឱ្យ​ទូរស័ព្ទ​ iPhone​ ឬ ស្មាតហ្វូន​របស់​អ្នក​សាកថ្ម​ ឆាប់​ពេញ​ជាងមុន​ យើង​​គ្រាន់តែ​​​បិទ​វា ​នៅ​ពេល​យើង​សាកថ្ម​ ព្រោះថា​នៅពេល​យើង​បិទ​វា ​បណ្តោះអាសន្ន​នៅពេលនោះ​គឺ​វា​ហាក់ដូចជា​​បិទ​ប្រពន្ធ័​ដំណើរការ​របស់វា​ ហើយ​គ្រាន់តែ​បន្ថែម​ថាមពល​ពីលើវា​ប៉ុណ្ណោះ​។​ធ្វើ​ដូចនេះ​គឺ​កាត់បន្ថយ​ ពេលវេលា​បានច្រើន​។

- ប្រសិនបើ​ អ្នក​មិនចង់​ប៉ះ​លើ​ប៊ូតុង​បិទទូរសព្ទ័ទេ ​យើង​​អាច​ បិទ​សេវា​ដោយ​ជ្រើសរើស​ "Airplane Mode​" ​(​នៅក្នុង​ Setting Menu)​ ឬ​បិទ​ WIFI វា​ក៏​អាច​បញ្ឈប់ ​ការចំណាយ​ថាមពល​ថ្ម​ផងដែរ​។

- មួយវិញទៀត ​បើចង់​ឲ្យ​រឹតតែ​ឆាប់​ពេញ​ សូម​កុំ​ប្រើប្រាស់​ទូរសព័្ទ​ នៅពេល​សាកថ្មអី​។ ព្រោះ​ពេល​បញ្ចូលថ្ម​ វា​កំពុងទទួល​ថាមពល​ ហើយ​បញ្ចេញ​ថាមពល​មួយចំនួន ​នៅខណៈពេល​យើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រើប្រាស់​។​​

 ២.ប្រើប្រាស់ឆ្នាំងសាកថ្ម


- ទូរស័ព្ទ​ iPhoneរបស់​អ្នក​អាច​សាកថ្ម​លឿនបំផុត​ផ្ទាល់ពី​ ព្រី​អគ្គីសនី​ ជាជាង​តាម​រយៈ​ច្រក​របស់ USB របស់កុំព្យូទ័រ​។នេះ​បើតាម​ សម្តី​អ្នកជំនាញ​របស់ក្រុមហ៊ុន​ អេបផល​។

៣. រក្សាទូរសព័្ទនៅកន្លែងត្រជាក់ល្មម

Φតើ​អ្នក​ដឹងទេថា​ សីតុណ្ហភាព​កាន់តែ​ក្តៅ​ធ្វើអោយ​ទូរសព្ទ័​ឆាប់អស់​ថ្ម​?
- យោងតាម​ អ្នកជំនាញ​ក្រុមហ៊ុន​អេបផល​ និយាយ​ថា​​ "កំដៅនឹង​ ធ្វើឲ្យ​រាំងស្ទះ​ដំណើរការ​​របស់ថ្ម​​ទូរសព្ទ័​​អ្នកបំផុត​"។ គាត់​បានបន្ថែម​ទៀតថា​ "សូម​រក្សា​ទូរស័ព្ទ​ iPhone របស់អ្នក​ចេញពី​កម្តៅ​ព្រះអាទិត្យ​ ​ក្នុង​រថយន្ត​ក្រោម​កម្តៅថ្ងៃ​ "​។

-​ ក្នុងករណី​ ដែល​កំពុង​សាក​ថ្ម​ស្រាប់តែ​ឡើង​កម្តៅ​ ចូរ​ប្រញាប់​ដោះ​ថ្ម​​ទូរស័ព្ទ​​​របស់​អ្នក​ទុក​​អោយ​ ត្រជាក់​សិន​ចាំបន្ត​សាក​ថ្ម​។ សូម​រក្សា​ទូរស័ព្ទ​ក្នុង​បន្ទប់ ​ដែល​មាន​សីតុណ្ហភាព​លើស​ឬ​ខ្វះ​ ២២​ដឺក្រេ​ តិច​តួច​ ជា​ការ​ល្អ​បំផុត​។

៤. បង្កើន​ល្បឿន​តាម​រយៈ​ខ្សែ​ USB

- បើ​ការ​សាក​ថ្ម​របស់​អ្នក​តាមរយៈ​ USB​ ជា​ជំរើស​តែមួយគត់​។ យើង​មាន​វិធី​ មួយចំនួន​អាច​បន្ថែម​ ល្បឿន​សាកថ្ម​បាន​។ ទី១​ សូម​កុំ​ប្រើ​ sync ជាមួយ​កុំព្យូទ័រ​នៅពេល​កំពុង​សាកថ្ម​ ព្រោះ​វា​ក៏អាច​ ទាញ​ថាមពល​ពី​ថ្ម​ដែរ​។ ទី២​ បើអាច​​សូម​ដក​ USB ផ្សេង​ទៀត​ ដើម្បី​ឲ្យ​ថាមពល​ទាំងអស់​រត់​មក​ លើ​ខ្សែ​តែមួយ​។

- នៅពេល​សាកថ្ម​ទូរសព្ទ័​ សូម​កុំ​ដាក់​ ឲ្យ​កុំព្យូទ័រ​ ជា​ Standby​ រឺ ​Hibernation ព្រោះ​វាអាច​មិន​សាក​ ថ្ម​នៅ​ពេលខ្លះ​ក៏ថា​បាន​ដែរ។

៥.​ តំហែទាំថ្មទូរសព្ទ័ឲ្យបានល្អ 


- ជាចុងក្រោយ​ក្រុមហ៊ុន​ Apple បានផ្តល់​នូវ​ដំបូន្មាន​អំពី​វិធី​រក្សា​ថ្មទូរស័ព្ទ​ iPhone ឲ្យបាន​ត្រឹមត្រូវ​បំផុត​៖

- អ្នក​ត្រូវ​ប្រាកដថា​ សាក​វា​ឲ្យ​ពេញ​១០០%​ហើយ​ សឹម​យក​មក​ប្រើប្រាស់​ធ្វើ​ដូចនេះ​ ទើប​ថ្មលីច្យូម​អាច​រក្សា​ អេឡិចត្រុង​របស់វា​ឲ្យបាន​ត្រឹមត្រូវ​ និងថ្ម​មិនឆាប់​ខូច​ផង។
_______________________________________