មនុស្សម្នាក់ៗ ពិតជា មិនចង់អោយអ្នកដទៃដឹង រឿងផ្ទៃក្នុងរបស់ ខ្លួនឡើយ។ ក៏ប៉ុន្តែសារជាតិ របស់មនុស្សម្នាក់ៗគឺ តែងតែចង់ដឹងរឿងអ្នកដទៃ ហើយមិនចង់អោយអ្នកដទៃ ដឹងអំពីរឿងផ្ទាល់ខ្លួនឡើយ។ ក្នុងកុំព្យូទ័រគេមានកម្មវិធីមួយ ចំនួនសំរាប់លាក់ឯកសារបាន។ ដោយឡែកខ្ញុំមានវិធីដ៏តូចមួយ អាចចែកជូនតាមការគួរផងដែរ។ វាអាចលាក់ឯកសាររបស់អ្នក បានយ៉ាងងាយ
ដោយគ្រាន់តែអ្នកទាំងអស់គ្នា មានតែកម្មវិធីបណ្ណែនឯកសារដូចជា WinRar, WinZip... និង Command Prompt ខ្ញុំជឿថាប្រាកដជា អ្នកទាំងអស់គ្នាមានកម្មវិធីនេះសឹង តែគ្រប់គ្នាមិនខាន។ ស្អីគេទៅ Command Prompt ហ្នឹង? ខ្ញុំគិតថាមានអ្នកមួយចំនួនធំ មុខជាស្គាល់ពីវាមិនខាន តែកុំឲ្យ
សាញប្រាប់ទៅអ្នក ដែលគាត់មិនស្គាល់ទៅផងចុះ មិនមែនថាគាត់មិនស្គាល់ពី វាទេគ្រាន់តែគាត់មិនសូវជាច្បាស់។ Command Prompt ឬអាចហៅថា Cmd ដែលជាកម្មវិធីពិសេសរបស់វីនដូ យើងអាចសំគាល់វាបាន ព្រោះវាមានផាំ្ទងខ្មៅ(Console Application) វាមានសមត្ថភាពបញ្ជាឲ្យដំណើរការអ្វីមួយ នៅក្នុងកុំព្យូទ័រដោយប្រើប្រាស់ តាមពាក្យបញ្ជារបស់វា។ ប៉ុណ្ណឹងសង្ឃឹមថាយល់ព្រោះពន្យល់តាមអ្វីដែលខ្ញុំយល់ទេ ☺ អស់អីឆ្ងល់ហើយ!!ចឹងចាប់ផ្ដើមធ្វើតាមសម្រួល៕
- បណ្ណែនឯកសារអ្នក ដោយប្រើ WinRar ឧទាហរណ៍ខ្ញុំចង់លាក់ឯកសារជាមួយរូបភាពនេះ
(រូបខាងក្រោម)
- ចាប់ផ្តើមបើក Command Prompt ដោយតាមRun គឺចុចប៊ូតុង Ctrl + R ហើយវាយ Cmd ចុចប៊ូតុង Enter ពេលនោះផ្ទាំងខ្មៅលោតមក។
- ចាប់ផ្តើមវាយអក្សរ D: (ព្រោះឯកសារទាំងពីរនៅ ឌ្រាយ D)ហើយចុចប៊ូតុង Enter និងវាយពាក្យបញ្ជា(អាស្រ័យតាមឈ្មោះឯកសារ) ដែលមានឧទាហរណ៍ដូចខាងក្រោម៖
copy /b tinfy.jpg + Design_PowerPnt.rar MySecret.jpg
- ហើយចុចប៊ូតុង Enter ពេលនោះវានឹងចម្លងដោយអាស្រ័យតាមទំហំឯកសារអ្នក។
បញ្ជាក់កូដខាងលើបន្តិច៖
- tinfy.jpg គឺជាឈ្មោះរូបភាពដែលចង់លាក់ក្នុងវា។(កន្ទុយវាជា *.jpg រឺអ្វីផ្សេងឲ្យតែជា file រូបភាព)
- Design_PowerPnt.rar គឺជាឈ្មោះរបស់ឯកសារដែលចង់លាក់វា។
- MySecret.jpg គឺជាឈ្មោះឯកសារដែលបានលាក់ វាជាផលិតផលថ្មី។
- រាល់ឈ្មោះឯកសារទាំងអស់ហាមដកឃ្លាជាដាច់ខាត បើចង់ដកឃ្លាគឺប្រើសញ្ញា( _ ) រឺចាំធ្វើហើយចាំដកឃ្លាក៏មិនទាន់យឺតពេលដែរ ☺។
- ឈ្មោះនិមួយៗ គឺសំខាន់ណាស់ ត្រូវសរសេរឲ្យដូច។
- បើចង់បើកឯកសារនោះវិញគ្រាន់តែប្តូរកន្ទុយ (*.jpg) ទៅជាកន្ទុយ(*.rar) វិញជាការស្រច។
បើមានចម្ងល់សូមបញ្ចេញមតិខាងក្រោម សា្វគមន៍ជានិច្ច។